Update៖ អ៊ីស្រាអែលចាប់ខ្លួនប៉ាឡេស្ទីន៥០នាក់ទៀត នៅក្នុងការវាយឆ្មក់លើ West Bank!

ជនជាតិប៉ាឡេស្ទីនចំនួន៥០នាក់ ត្រូវបានកងកម្លាំងយោធាអ៊ីស្រាអែលចាប់ខ្លួន នៅក្នុងការវាយឆ្មក់លើតំបន់ West Bank ដែលកាន់កាប់ ។
-នេះបើយោងតាមអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយកាលពីថ្ងៃអាទិត្យ។

សមាគមអ្នកទោសប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជាប់ឃុំទាំងអស់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ដោយយោធា នៅក្នុងជំរុំជនភៀសខ្លួន Nur Shams នៅ Tulkarm ភាគខាងជើង West Bank ។

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៤នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់របស់អ៊ីស្រាអែលរយៈពេល 3 ថ្ងៃនៅក្នុងជំរុំនេះ ។
នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

ការចាប់ខ្លួនថ្មីនេះ បាននាំទៅដល់ជនជាតិប៉ាឡេស្ទីន 8,400នាក់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ West Bank ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 នេះបើយោងតាមតួលេខរបស់ប៉ាឡេស្ទីន។

ភាពតានតឹងបានកើនឡើងខ្ពស់នៅទូទាំងតំបន់ West Bank ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកយោធាដ៏ប្រល័យប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា។

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៤៨៥ នាក់ត្រូវបានសម្លាប់ និងជាង ៤.៩០០ នាក់ផ្សេងទៀតរងរបួសដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅក្នុងទឹកដីដែលកាន់កាប់ នេះបើយោងតាមក្រសួងសុខាភិបាល។

អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលនៅក្នុងសេចក្តីសម្រេចបណ្តោះអាសន្នមួយកាលពីខែមករាបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថាការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ដែលមានមនុស្សជិត 34,100 នាក់ត្រូវបានសម្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *