(កំពត)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។
បានអនុញ្ញាតឲ្យម្ចាស់គណនីFacebook«SantaKH» ចូលជួប ដើម្បីធ្វើការសុំទោសនូវ៖រាល់កំហុសឆ្គងរបស់ខ្លួន ដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត នាពេលថ្មីៗនេះ..!។
ទន្ទឹមនិងនោះ លោកអភិបាលខេត្ត បានធ្វើការអប់រំណែនាំ ក្នុងនាមជាបង ដើម្បីឲ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឲ្យបានច្រើន។
ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយឲ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹងនិងលើកលែងទោសឲ្យ ហើយឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត។
ពាក់ព័ន្ធករណីនេះ តាំងពីយប់ទី២៤ ដល់ទី២៥.០៤.២០២៤ មានការចែកចាយនូវ៖ រូបភាពមិនសមរម្យ ហាក់ដូចជាការប្រមាថ មកលើថ្នាក់ដឹកនាំខេត្តកំពត..!។
ក្នុងនោះនៅព្រឹកទី២៥.០៤.២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសអញ្ជើញម្ចាស់គណនី SantaKH ចូលខ្លួនមកស្នងការដ្ឋាន ដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន។
ទោះយ៉ាងណា នៅរសៀលថ្ងៃទី២៥.០៤.២០២៤ ស្រាប់តែម្ចាស់គណនី SantaKH ចូលមកសុំទោស មន្ត្រីពាក់ព័ន្ធក៏ដូចជាបងប្អូនមហាជនទូទៅ ដើម្បីបញ្ចប់រឿង៕