ព្រោះគំនំុំបុរសម្នាក់ ចូលទៅកាប់អ្នកជិតខាងដល់ក្នុងផ្ទះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗ!

(កណ្ដាល)៖ ដោយសារគំនុំរវាងអ្នករស់នៅជិតខាងគ្នា បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀត ។
ប្រដាប់ដោយកាំបិតផ្គាក់ ចូលទៅកាប់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ កែវ នាង អាយុ៦០ឆ្នាំ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីរាជការ។

ដោយឡែក ជនដៃដល់ឈ្មោះ កែវ វីរៈ អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
ជនដៃដល់ធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំ១ខែ និងមានសារធាតុញៀននៅក្នុងខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាកើតហេតុ ជនរងគ្រោះបានអង្គុយនៅក្នុងផ្ទះស្រាប់ ។
តែជនសង្ស័យជិៈម៉ូតូមកដល់ផ្ទះ ក៏យកកាំបិតផ្គាក់ នៅរោងមាន់របស់ខ្លួន ។
ដើរទៅកាប់ជនរងគ្រោះ បណ្តាលឲ្យចំក្បាលហូរឈាមពេញខ្លួន របួសធ្ងន់ធ្ងរ រួចជនសង្ស័យ រត់ចូលក្នុងផ្ទះរបស់ខ្លួនវិញ។

ក្រោយមកជនរងគ្រោះ បានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ។
ចំណែកជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកឬស្សី សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ឃាត់ខ្លួនបាន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនមានគំនុំជាមួយជនរងគ្រោះ ។
ហើយក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះចំក្បាលរយះហូរឈាមតែម្ដងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *