គ្រាប់បាល់ក្នុងតង់ទីមួយ បាននាំឱ្យ Arsenal ទទួលបានជ័យជម្នះ 3-2 ទល់នឹង Tottenham Hotspur ក្នុងការប្រកួត North London Derby កាលពីថ្ងៃអាទិត្យក្នុងក្របខ័ណ្ឌ English Premier League។
ក្រុមកាំភ្លើងធំ បានបំបែកភាពជាប់គាំងជាមួយនឹងការស៊ុតបញ្ចូលទីដោយខ្លួនឯងពីការតែតរបស់ខ្សែបម្រើ Pierre-Emile Hojbjerg របស់ Tottenham ចូលទៅក្នុងសំណាញ់របស់គាត់នៅនាទីទី 15 ។
នៅនាទីទី 25 ក្រុម Tottenham បានតាមស្មើវិញ ប៉ុន្តែគ្រាប់បាល់របស់ Micky van de Ven មិនត្រូវបានអនុញ្ញាតដោយ VAR ដោយសារតែ offside ។
មួយសន្ទុះក្រោយមក Bukayo Saka រកបានពីរគ្រាប់នាំមុខពីចម្ងាយឲ្យ Arsenal ធ្វើបាន 2-0 នៅកីឡដ្ឋាន Tottenham Hotspur។
មិនបង្អង់យូ Kai Havertz បានតែតបាល់បញ្ចូលទីដើម្បីបន្ថែមការនាំមុខរបស់ក្រុមគាត់នៅនាទីទី ៣៨។
នៅតង់ទី2 Tottenham រកបានមួយគ្រាប់ជាមួយ Cristian Romero នៅនាទីទី 64 ដើម្បីរកគ្រាប់បាល់បាន 3-1 ក្នុងទីក្រុងឡុងដ៍។
តារាស៊ុតកូរ៉េខាងត្បូង Heung-Min Son បានកាត់គម្លាតមួយគ្រាប់បន្ទាប់ពីប្ដូរបាល់ប៉េណាល់ទីនៅនាទី 87 ប៉ុន្តែការប្រកួតបានបញ្ចប់ដោយក្រុម Arsenal។
គួរជម្រាបថា ក្រុមកាំភ្លើងធំកំពុងឈរនៅលើកំពូលតារាង Premier League ដោយមាន 80 ពិន្ទុបន្ទាប់ពី 35 ប្រកួត ហើយ Tottenham ស្ថិតនៅលេខ 5 ដែលមាន 60 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 33 ។
ខណៈដែល Manchester City ដែលមានពីរប្រកួតក្នុងដៃបាន76ពិន្ទុក្នុងការប្រកួត33លើក៕