សម្ដេចធិបតី បង្កើតក្រុមការងារសម្រាប់តាមដាន ពិនិត្យការងារផ្សេងៗដែលដាក់ចេញហើយ ជាប់គាំង ឬមិនដំណើរការ!

(ព្រះសីហនុ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចបានបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដី សម្រាប់តាមដាន ពិនិត្យការងារផ្សេងៗ ដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេច បាន ឬក៏ត្រូវវះកាត់ចេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកទី១ ខែឧសភា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *