ក្រុម Hezbollahលីបង់ កាលពីថ្ងៃពុធ បានអះអាងថា ខ្លួនបានកំណត់គោលដៅលើទាហានអ៊ីស្រាអែល នៅជិតតំបន់ព្រំដែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះបាននិយាយថា យុទ្ធជនរបស់ខ្លួនបានវាយប្រហារ ។
លើទាហានអ៊ីស្រាអែល នៅក្នុងតំបន់ជុំវិញបន្ទាយ Branit របស់កងទ័ព ដោយមានការបាញ់កាំជ្រួច និងកាំភ្លើងធំ។
ទោះជាយ៉ាងណា កងទ័ពអ៊ីស្រាអែល នៅមិនទាន់ធ្វើអត្ថាធិប្បាយ ជុំវិញការប្រកាសរបស់ក្រុមហេសបូឡាទេ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល រួមទាំងកាសែត Times of Israel បានរាយការណ៍ថា ស៊ីរ៉ែនចូលពីគ្រាប់រ៉ុក្កែត បានបន្លឺឡើងនៅក្នុងទឹកដីអ៊ីស្រាអែលភាគខាងជើងនៃ Netua ។
ភាពតានតឹងបានផ្ទុះឡើង រវាងក្រុម Hezbollah នៃប្រទេសលីបង់ និងអ៊ីស្រាអែល នៅតាមបណ្តោយព្រំដែនរួមគ្នា ។
ចាប់តាំងពីការលុកលុយឆ្លងព្រំដែនកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុម Hamas ប៉ាឡេស្ទីន ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។
ការកើនឡើងនាពេល បច្ចុប្បន្ននេះត្រូវបានគេនិយាយថា ជាការស្លាប់ច្រើនបំផុតចាប់តាំងពីសង្គ្រាមលីបង់ឆ្នាំ 2006 ៕