Update៖ តុលាការសម្រេចឃុំខ្លួនស្ដ្រីម្នាក់ទៀត ពាក់ព័ន្ធករណីឆបោក ជាមួយក្រុមហ៊ុន ឡេង ចាន់ណា!

(សៀមរាប)៖ ជនត្រូវចោទម្នាក់ទៀតហើយត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន..!។
ពាក់ព័ន្ធ ជាមួយជនត្រូវចោទឈ្មោះ ឡេង ចាន់ណា អតីត ប្រធានក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក។
-នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០២.០៥.២០២៤។
-ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា«នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប ។
បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ“ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
ការឃុំខ្លួនជនត្រូវចោទ ឈ្មោះ រ៉េត សុធីដា ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង និងស្ដាប់ចំលើយ។

សូមជម្រាបថាៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនត្រូវចោទ ឡេង ចាន់ណា ភេទស្រីអគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក.រួមនិងបក្ខពួក២នាក់ទៀត។
រួចបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ខេត្តសៀមរាប កាលពីព្រឹកទី១៣.០៣.២០២៤។

-ជនត្រូវចោទ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានពលរដ្ឋរាប់សិបនាក់ ប្ដឹងរឿងឆបោកលុយ វិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញច្រើនដល់ពួកគាត់..!។
លុះចុងក្រោយ ធ្វើមិនបានតាមសន្យា ទើបកើតជារឿងប្ដឹងផ្ដល់។
ទន្ទឹមនិងនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ជាបន្តបន្ទាប់ផងដែរ។

លោកស្រីឧកញ៉ា ឡេង ចាន់ណា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ជា«ឧកញ៉ា»កាលពីថ្ងៃទី១៤.០៣.២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *