Blog

Update៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ផ្អាកជើងហោះហើរជាបណ្តោះអាសន្នទៅកាន់ប្រទេសអ៊ីរ៉ង់ លីបង់!

Qatar Airways បានផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរក្នុងតំបន់ចំនួនពីរកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែតុលា)។ “ដោយសារស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា។ Qatar Airways បានផ្អាកជើងហោះហើរទៅ និងមកពីប្រទេសអ៊ីរ៉ង់ និងលីបង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងបន្ថែម”។

លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព!

(ភ្នំពេញ)៖ លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា។ បានទទួលមរណភាពនៅ ទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ..!។

Update៖ អ៊ីស្រាអែល និយាយថាខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ ដែលជាបុគ្គលិកជំនួយ UNRWA!

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ តុលា)ថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។

Update៖ អ៊ីស្រាអែល វាយប្រហារលើភាគខាងជើងតំបន់ហ្គាហ្សាបណ្តាលឲ្យស្លាប់១៥០នាក់ទៀត!

ជនជាតិប៉ាឡេស្ទីនជាង 150 នាក់ត្រូវបានសម្លាប់ និងរងរបួសកាលពីល្ងាចថ្ងៃព្រហស្បតិ៍(ទី២៤ខែតុលា)ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលសំដៅទៅលើផ្ទះប្រហែល 10 ខ្នងនៅ Jabalia ភាគខាងជើង Gaza ជាកន្លែងឡោមព័ទ្ធបានចាប់ផ្តើមកាលពី 20 ថ្ងៃមុន។

Update៖ ឥណ្ឌូណេស៊ី បណ្ដេញនាវាចិន ពីរដងចេញពីដែនទឹកមានជម្លោះ!

ប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី 24 ខែតុលា) ថាខ្លួនបានបណ្តេញនាវាឆ្មាំឆ្នេរសមុទ្រចិនចេញពីដែនទឹកដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងពីរដងក្នុងរយៈពេលថ្មីៗនេះ ដែលជាវិធានការចុងក្រោយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ប្រឆាំងនឹងសកម្មភាពរបស់ទីក្រុងប៉េកាំងក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។

សម្តេចធិបតី៖ សន្តិភាពប្រៀបបានទៅនឹងដើមឈើហូបផ្លែ ហើយផ្លែផ្កានៃសន្តិភាពគឺជាសមិទ្ធផលនៃការអភិវឌ្ឍដែលយើងគ្រប់ៗគ្នាកំពុងទទួលបាន!

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលអនុវត្តន៍ដោយក្រសួងធនធានទឹក…

(Update)៖ នាយករដ្ឋមន្រ្តីថៃ សុំទោស ចំពោះការសម្លាប់បាតុករមូស្លីម៨៥នាក់កាលពីឆ្នាំ២០០៤!

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃបានសុំទោស ចំពោះការស្លាប់ របស់បាតុករមូស្លីម ៨៥នាក់ ក្នុងការបង្ក្រាបនៅទីក្រុង Tak Bai ភាគខាងត្បូងប្រទេសថៃកាលពី ២០ឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា…

មានគេយកអត្តសញ្ញាណប័ណ្ណ មកដេញហ្គីតាលេង បណ្តាលឱ្យបាក់!

(ភ្នំពេញ)៖ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ យកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតា លេងកម្សាន្ត បណ្តាលឱ្យបាក់ របក ខូច ដែលជាទង្វើមិនគប្បី និងជាគំរូមិនល្អ។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ២៥ដល់ទី២៧ខែតុលា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៥.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C…

ឃាត់ខ្លួនជនបរទេសជាង១,០០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងកាស៊ីណូ១កន្លែង នៅស្រុកគងពិសី!

(កំពង់ស្ពឺ)៖ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំង(កាស៊ីណូ)មួយកន្លែង ស្ថិតក្នុងភូមិដើមអង្គ្រង ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនបរទេសជាង១,០០០នាក់ក្នុងនោះ ភាគច្រើនជាជនជាតិ(ចិននិងកូរ៉េ)។