Blog

ដំណឹងថ្ងៃទី១៤នេះ ឆ្លង(អូមីក្រុង)ម្នាក់ ខណះអ្នកជាសះស្បើយពុំមានទេនិងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤.១១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៣.១១.២០២៣។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់។

រដ្ឋសភា នឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤!

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន។

លោក បៃដិន និយាយថា មន្ទីរពេទ្យ​នៅ​ហ្គាហ្សាត្រូវ​តែ​ការពារ ខណៈចំនួនអ្នកស្លាប់ជាង១០.០០០នាក់ហើយ! 

ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ បាននិយាយថា មន្ទីរពេទ្យ al-Shifa ដ៏សំខាន់របស់ហ្គាហ្សាស្ទ្រីប”ត្រូវតែត្រូវបានការពារ” ហើយថាគាត់សង្ឃឹម សម្រាប់ “សកម្មភាពឈ្លានពានតិចជាង”ដោយអ៊ីស្រាអែល នៅពេលដែលការឈ្លានពានដីរបស់ខ្លួន នៅជិតកន្លែងនោះ។

ប្រទេសបារាំង ប្រកាសផ្ដាច់ជំនួយយោធាសម្រាប់ ប្រទេសអ៊ុយក្រែន!

រដ្ឋមន្ត្រីក្រសួងកងកម្លាំង ប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយ កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថាៈ រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១១.១៨០នាក់និងរបួស២៨.២០០នាក់!

ការវាយលុករបស់ អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានឈានចូលដល់ថ្ងៃទី៣៨ហើយ ។ ជាក់ស្ដែងៈ ប្រជាជនប៉ាឡេស្ទីន យ៉ាងតិច១១.១៨០នាក់ត្រូវបានសម្លាប់ ក្នុងនោះកុមារនិងស្ត្រីជាង ៧.៧០០នាក់ និងជាង២៨.២០០ នាក់ផ្សេងទៀតបានរងរបួស ។

ជន​ជាតិប៉ាឡេស្ទីន៣១នាក់​ទៀត បានស្លាប់ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល!

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា៖ ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង Gaza បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ កាលពីល្ងាចថ្ងៃចន្ទ។

ឥណ្ឌូនេស៊ី ស្នើឱ្យអាមេរិក ប្រើយុទ្ធវិធីដើម្បីបញ្ចប់សង្គ្រាមដ៏ឃោរឃៅ នៅតំបន់ហ្គាហ្សា! 

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo កាលពីថ្ងៃច័ន្ទ បានអំពាវនាវដល់ ប្រធានាធិបតីអាមេរិក Joe Biden ឱ្យ”ធ្វើបន្ថែមទៀត” ដើម្បីបញ្ចប់ “អំពើឃោរឃៅ” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវឡោមព័ទ្ធ ខណៈដែលមេដឹកនាំ បានជួបប្រជុំគ្នានៅរដ្ឋធានីសហរដ្ឋអាមេរិក។

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ!

(ភ្នំពេញ)៖ នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការកម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត។

សម្តេចធិបតី អញ្ជើញប្រកាសឱ្យអនុវត្តកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត!

(ភ្នំពេញ)៖ នៅព្រឹកទី១៤.១១.២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនិង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅសណ្ឋាគារសុខាភ្នំពេញ៕

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ )៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថទី១៤ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តលាតសន្ធឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់ពីមធ្យមទៅខ្លាំង។