Blog

Update៖ អ៊ីស្រាអែលវាយប្រហារលើផ្ទះនិងសាលារៀននៅតំបន់ហ្គាហ្សា ស្លាប់៣១នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៣១នាក់ ក្នុងនោះរួមមានកុមារផងដែរត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើមន្ទីរពេទ្យ លំនៅដ្ឋាននិងសាលារៀន នៃភាគកណ្តាលហ្គាហ្សាស្ទ្រីប។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គរ រន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកក្កដា!

(ភ្នំពេញ)៖ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថាព្យុះឈ្មោះហ្គ្សាមី(Gaemi)ដែល គ្របដណ្តប់លើសមុទ្រចិនខាងត្បូង បានថមថយឥទ្ធិពលសម្ពាធទាបគ្របដណ្តប់លើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។

ដំណឹងថ្ងៃទី២៧នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយម្នាក់ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៧.០៧.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៦.០៧.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០១នាក់និងគ្មានអ្នកស្លាប់។

សម្ដេចតេជោ ថ្លែងថាទឹកដីកម្ពុជាមិនត្រូវបានកាត់ ឱ្យប្រទេសវៀតណាមនោះឡើយ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលទៅខមិនពន្យល់គណនីឈ្មោះ “Chhoem Sakada” ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ព្យុះទីហ្វុង បានមកដល់ប្រទេសចិន បន្ទាប់ពីវាយប្រហារកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន!

ព្យុះទីហ្វុង ហ្កែមី បានបោកបក់លើទីក្រុងនានា នៅខេត្ត Fujian ឆ្នេរសមុទ្ររបស់ប្រទេសចិន កាលពីថ្ងៃសុក្រ ជាមួយនឹងភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជួបជាមួយលោក ត្រាំ ដើម្បីពិភាក្សាអំពីការដោះដូរអ្នកទោស!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជួបពិភាក្សាជាមួយអតីតប្រធានាធិបតីអាមេរិក និងបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃសុក្រ ។ ដោយនិយាយថា លោកនឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងរ៉ូម នៅថ្ងៃអាទិត្យ ដើម្បីចរចាកិច្ចព្រមព្រៀងផ្លាស់ប្តូរ…

Update៖ ជនភៀសខ្លួនជាង៥៦០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា!

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃសុក្រថា៖ មនុស្សជាង 560 នាក់ត្រូវបានសម្លាប់ នៅហ្គាហ្សាស្ទ្រីប ខណៈដែលកំពុងជ្រកក្រោមទង់អង្គការសហប្រជាជាតិ។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គរ រន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែកក្កដា!

(ភ្នំពេញ)៖ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថាព្យុះឈ្មោះហ្គ្សាមី(Gaemi)នៅតែបន្ត គ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។

កាណាដា បញ្ជូនទាហានទៅជួយពន្លត់ភ្លើងឆេះព្រៃ នៅភាគខាងលិចប្រទេស!

ភ្លើង​ឆេះ​ព្រៃ​បាន​ប្រែក្លាយ ទីក្រុង​ប្រវត្តិសាស្ត្រ Jasper រដ្ឋ Alberta របស់​កាណាដា ទៅជា​ផេះ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ។ ហើយ​មនុស្ស​យ៉ាងតិច២៥.០០០ នាក់​បាន​ភៀសខ្លួន ចេញពី​អណ្តាតភ្លើង ដែល​កំពុង​ឆាបឆេះ​នៅ​ដើម​សប្តាហ៍​នេះ​។

បង់ក្លាដែស បន្តដាក់បម្រាមគោចរ ខណៈមានការចាប់ខ្លួនក្រុមបាតុករយ៉ាងច្រើន!

ប្រទេសបង់ក្លាដែស នៅថ្ងៃសុក្រនេះបានប្រកាស បន្តបម្រាមគោចរ រយៈពេលប្រាំបួនម៉ោងទៀត ។ ចំពេលមានការបង្រ្កាបកាន់តែខ្លាំងប្រឆាំងនឹងអ្នកពាក់ព័ន្ធ ក្នុងអំពើហិង្សាអំឡុង បាតុកម្មរបស់និស្សិត។