លោកJose Mourinhoថា ក្រុមប្រទេសទាំងបីនេះ អាចមានឱកាសឈ្នះពានEuro 2024!

បន្ទាប់ពីចាញ់អ៊ីតាលី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Euro 2020 អង់គ្លេសកំពុងសម្លឹងរកការឈានទៅមួយជំហានទៀត។
ដោយការឈ្នះជើងឯកអឺរ៉ុបជាលើកដំបូងរបស់ពួកគេក្នុងរដូវក្តៅនេះ។

ក្រុមរបស់លោក Gareth Southgate ត្រូវបានចាប់ឆ្នោតក្នុងពូល C ជាមួយនឹងក្រុមស្លូវេនី ដាណឺម៉ាក និងស៊ែប៊ី ហើយការប្រកួតរបស់ពួកគេនឹងចាប់ផ្តើមនៅថ្ងៃទី 16ខែមិថុនា។

ទន្ទឹមនឹងនោះ បារាំងនឹងកំណត់គោលដៅសម្រាប់ការប្រកួតខ្លាំងមួយទៀត ។
បន្ទាប់ពីចាញ់អាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតាក្នុងខែធ្នូ ឆ្នាំ 2022។
ក្រុមរបស់លោក Didier Deschamps ស្ថិតក្នុងពូល D ជាមួយប៉ូឡូញ ហូឡង់ និងអូទ្រីស។

ព័រទុយហ្គាល់ មើលទៅនឹងគួរឱ្យចាប់អារម្មណ៍នៅ Euro 2024 នៅរដូវក្តៅនេះ ។
បន្ទាប់ពីយុទ្ធនាការជម្រុះដ៏ខ្លាំងមួយបានធ្វើឱ្យពួកគេឈ្នះការប្រកួតទាំង 10 របស់ពួកគេ។
ក្រុម​របស់​លោក Roberto Matinez ត្រូវ​បាន​ចាប់​ក្នុង​ពូល F ជាមួយ​ប្រទេស​តួគី ហ្សកហ្ស៊ី និង​សាធារណរដ្ឋ​ឆេក។

នៅពេលសួររកការទស្សន៍ទាយរបស់គាត់សម្រាប់ Euro 2024 លោក Mourinho បាននិយាយនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធឪពុករបស់គាត់នៅទីក្រុង Vila do Conde កាលពីថ្ងៃពុធថា “សម្រាប់ខ្ញុំ វាគឺជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងបំផុតទាំងបី – ព័រទុយហ្គាល់ បារាំង និងអង់គ្លេស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version