Update៖ អាមេរិក​ថ្កោលទោស​រុស្ស៊ី ដែលធ្វើសមយុទ្ធ​នុយក្លេអ៊ែរ ដោយប្រើពាក្យថា ដើម្បីការពារខ្លួនពីលោកខាងលិច!

សហរដ្ឋអាមេរិក បានថ្កោលទោសចំពោះ”វោហាសាស្ត្រមិនទទួលខុសត្រូវ”របស់ទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទ។
បន្ទាប់ពីរុស្ស៊ី បានប្រកាសធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ នៅជិតព្រំដែនអ៊ុយក្រែន ។
ជ្រកក្រោមហេតុផល ការពារការគំរាមកំហែង ពីលោកខាងលិច..!។

ឧត្តមសេនីយឯក Pat Ryder លេខាធិការសារព័ត៌មាន របស់មន្ទីរបញ្ចកោណ ។
បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាឧទាហរណ៍មួយ នៃប្រភេទនៃវោហាសាស្ត្រ មិនទទួលខុសត្រូវ ដែលយើងបានឃើញពីប្រទេសរុស្ស៊ីនាពេលកន្លងមក។
វាមិនសមរម្យទាំងស្រុងទេ ដោយគិតពីស្ថានភាពសន្តិសុខបច្ចុប្បន្ន”។

ការកត់សម្គាល់របស់លោក បានធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមការត្រៀមរៀប ចំសម្រាប់សមយុទ្ធយោធា អាវុធនុយក្លេអ៊ែរ។

ដើម្បីឆ្លើយតបទៅនឹង “ការបង្កហេតុ និងការគំរាមកំហែង” ពីប្រទេសបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ពោលគឺសមយុទ្ធនេះ បញ្ជាដោយប្រធានាធិបតី Vladimir Putin ។

លោក Ryder បានបន្ថែមថា “ហើយអ្នកដឹងទេ យើងមិនបានឃើញការផ្លាស់ប្តូរណាមួយនៅក្នុងឥរិយាបថកម្លាំងយុទ្ធសាស្ត្ររបស់ពួកគេទេ ជាក់ស្តែង យើងនឹងបន្តតាមដាន។
ប៉ុន្តែវាគ្រាន់តែជាវោហាសាស្ត្រដែលមិនទទួលខុសត្រូវ”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version