(ភ្នំពេញ)៖ នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម“ភ្នំតាម៉ៅ”ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
បានអញ្ជើញជាអធិបតី និងចុះហត្ថលេខា ស្តីពីការប្រគល់ និងទទួលសត្វដំរី មួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ ជូនមកកម្ពុជា៕