ក្រសួងសុខាភិបាល របស់ប្រទេសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស57 នាក់ និងរបួស 82 នាក់ទៀតក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ។
ហើយមនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ការស្លាប់នេះទៀត ធ្វើឱ្យចំនួនអ្នកស្លាប់ ជាជនជាតិប៉ាឡេស្ទីន កើនឡើងដល់ 35,091នាក់និងរបួសចំនួន78,827នាក់ ដែលជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
អ៊ីស្រាអែលបានធ្វើការវាយលុកឥតឈប់ឈរលើតំបន់ Gaza Strip ចាប់តាំងពីមានការ វាយប្រហារឆ្លងព្រំដែនដោយក្រុម Hamas ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។
ទីក្រុង Tel Aviv ក៏បានដាក់ការបិទផ្លូវយ៉ាងលំបាកនៅក្នុងតំបន់ប៉ាឡេស្ទីន ដែលធ្វើឱ្យប្រជាជនទាំងមូលរបស់ខ្លួនស្ថិតក្នុងភាពអត់ឃ្លាន។
ជាងប្រាំពីរខែនៅក្នុងជម្លោះនេះ តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងខ្ទប់អាហារ ទឹកស្អាត និងថ្នាំពេទ្យ៕