(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួបនិងផ្តល់ថវិកាមួយចំនួន ដល់អ្នកស្រី លី វ៉ុនថាត ជាភរិយារបស់ លោកបណ្ឌិត នុត ណារ៉េត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ដែលកំពុងមានជំងឺ មហារីកបេះដូងធ្ងន់ធ្ងរ ហើយទទួលការព្យាបាលនៅក្រៅប្រទេស ដើម្បីជួយសម្រាលដល់បន្ទុករបស់គ្រួសារ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក៏បានផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់របស់ប្អូនស្រី ។
ដើម្បីទទួលបាននូវការអប់រំ ចំណេះដឹង និងឱកាសនៃការសិក្សាតទៅទៀត៕