នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសកាលពីថ្ងៃសៅរ៍ថា៖ ប្រទេសរបស់លោក នឹងចំណាយប្រាក់ចំនួន2.5 ពាន់លានដុល្លារ ដើម្បីកែលម្អសន្តិសុខនៅតាមព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្ស។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងទាក់ទងនឹងខួបលើកទី 80 នៃសមរភូមិកាស៊ីណូ Monte នៅទីក្រុង Cracow ភាគខាងត្បូងប្រទេសប៉ូឡូញ លោក Tusk បាននិយាយថា ប្រទេសរបស់គាត់បានចាប់ផ្តើមការងារលើគម្រោង “Shield-East” ដែលមានគោលបំណងពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យយោធាតាមបណ្តោយ។
នេះបើតាមទីភ្នាក់ងារព័ត៌មាន PAP ដែលគ្រប់គ្រងដោយរដ្ឋ។
លោក Tusk បាននិយាយថា យើងបានសម្រេចចិត្តវិនិយោគ PLN 10 ពាន់លាននៅក្នុងសន្តិសុខរបស់យើង និងសំខាន់ជាងនេះទៅទៀតនៅក្នុងព្រំដែនភាគខាងកើតដែលមានសុវត្ថិភាព ។
លោកបានបន្ថែមថា “យើងកំពុងចាប់ផ្តើមគម្រោងដ៏សំខាន់មួយ ដើម្បីកសាងព្រំដែនសុវត្ថិភាព ។
រួមទាំងប្រព័ន្ធនៃបន្ទាយ ដើម្បីធ្វើឱ្យព្រំដែននេះមិនអាចឆ្លងកាត់បានចំពោះសត្រូវដែលមានសក្តានុពល”។
រដ្ឋាភិបាលមុនបានសាងសង់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសបេឡារុស្សក្នុងតម្លៃ៤០០ លានដុល្លារ ។
ដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកខុសច្បាប់ដែលកើតចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោក Tusk បានចោទប្រកាន់ប្រទេសបេឡារុសថាបានធ្វើឱ្យ “សង្រ្គាមកូនកាត់” របស់ខ្លួនកាន់តែធ្ងន់ធ្ងរជាមួយលោកខាងលិចដោយការលើកទឹកចិត្តជនចំណាកស្រុកខុសច្បាប់ឱ្យឆ្លងចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈប៉ូឡូញ៕