(ភ្នំពេញ)៖ កាលពីយប់ទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បាមបង្ហោះ Facebook ដោយស្នើឲ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ។
តាមស្រាវជ្រាវរកកមុខ សមាសភាពនៃជន ដែលចូលជេរសម្តេចលើ Tiktok ក្រោយសម្តេចបង្ហោះ រឿង«ព្រែកជីកហ្វូណនតេជោ»។
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា«ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុង តិចតុក ដែលខ្ញុំបានបង្ហោះ។
មិនដឹងជនជាតិវៀតណាមចូល ជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សឹបនាក់ចូលមកជេរ។
កាលឆ្នាំ២០១៦.២០១៧មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ ជាលេខាបក្សស្រុកផង។
ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរៀង បែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។
ពេលនេះពួកគេចូលមកជេរតាម Tik tok ម្តងប្រហែលជាក្រោយ ខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជាឬបងប្អូន ខ្មែរក្រោមដែលមានគណនី តិចតុច និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។
ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមាន តែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។
ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។
ខ្ញុំមិនចោទប្រកាន់ថា ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការ
ស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»៕