(តៃប៉ិ)៖ នៅថ្ងៃចន្ទទី២០ ខែឧសភានេះលោក Lai Ching-te បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃកោះតៃវ៉ាន់!។
ពិធីស្បថនេះ បានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់។
គួរម្លឹកថាៈ លោក Lai ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤។ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ បន្តពីលោកស្រី Tsai Ing-wen ។
ខណៈលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាមេដឹកនាំរងរបស់លោក Lai ផងដែរ។
លោក Lai ផ្ទាល់ធ្លាប់ជា មេដឹកនាំរង (អនុប្រធានាធិបតី)នៅក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai។
លោក Lai Ching-te បានសន្យាថាលោកនឹងបន្តដើរតាមគោលនយោបាយរបស់លោកស្រី Tsai ដឹកនាំតៃវ៉ាន់ដោយឯករាជ្យ ហើយក៏នឹងមិនបង្ករឿង ជាមួយចិននោះដែរ។
ប៉ុន្តែទីក្រុងប៉េកាំងបានចាត់ទុកថាលោក Lai មានអាយុ៦៤ឆ្នាំ ជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ដែលអាចបង្កឱ្យមានសង្រ្គាមផ្ទុះឡើង៕