ក្រសួងសុខាភិបាល ក្នុងតំបន់ឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃចន្ទថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស106នាក់ និងរបួស176នាក់ ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ”។
បណ្ដាលឱ្យចំនួនអ្នកស្លាប់សរុប នៅហ្គាហ្សាស្ទ្រីប កើនឡើងដល់ ៣៥.៥៦២នាក់ និងរបួសចំនួន៧៩.៦៥២នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែលបានបន្ត ការវាយលុកដ៏ឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សាស្ទ្រីប ។
បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ។
ជាងប្រាំពីរខែនៅក្នុងសង្រ្គាមអ៊ីស្រាអែល កន្លែងដ៏ធំនៃតំបន់ហ្គាហ្សាបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ៕