រុស្ស៊ីកាលពីថ្ងៃអង្គារ៖ បានប្រកាសចាប់ផ្តើមធ្វើសមយុទ្ធយោធា ដែលមានគោលបំណងបណ្តុះបណ្តាលឱ្យប្រើប្រាស់ អាវុធនុយក្លេអ៊ែរ..!។
យោងតាមការណែនាំរបស់អគ្គមេបញ្ជាការ កំពូលនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ដំណាក់កាលដំបូង នៃសមយុទ្ធបានចាប់ផ្តើម នៅស្រុកយោធាភាគខាងត្បូង ក្រោមការដឹកនាំរបស់អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី។
ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ជាមួយនឹងការបណ្តុះបណ្តាលជាក់ស្តែងលើការរៀបចំ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលមិនមែនជាយុទ្ធសាស្ត្រ។
អង្គភាពកំពុងអនុវត្តការបាញ់បង្ហោះពីប្រព័ន្ធមីស៊ីល Iskander ចាប់ពីដំណាក់កាលដំបូងនៃការត្រៀមខ្លួនរហូតដល់ដំណាក់កាលចុងក្រោយនៃការវាយប្រហារ។
សមយុទ្ធនេះមានគោលបំណងរក្សាការត្រៀមខ្លួនរបស់បុគ្គលិក និងឧបករណ៍នៃអង្គភាពប្រយុទ្ធនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រ។
ដើម្បីឆ្លើយតប និងធានានូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រដ្ឋរុស្ស៊ីដោយគ្មានលក្ខខណ្ឌ ។
ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងពីសំណាក់មន្ត្រីលោកខាងលិចមួយចំនួន។
ក្រសួងបាននិយាយថាប្រឆាំងនឹងសហព័ន្ធរុស្ស៊ី។
សមយុទ្ធនេះកំពុងធ្វើឡើងតាមបញ្ជារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយត្រូវបានប្រកាសនៅថ្ងៃទី 6 ខែឧសភា។
ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទពិតប្រាកដនៃការចាប់ផ្តើមសមយុទ្ធនេះមិនត្រូវបានប្រកាសនោះទេ៕