ក្រសួងសុខាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ការវាយបករបស់
អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យស្លាប់៥៣នាក់ និងរបួស ៣៥៧នាក់ទៀត។
ធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនដល់ ៣៦.២៤២នាក់ និងរបួសចំនួន៨១.៧៧៧នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ។
បន្ទាប់ពីការវាយប្រហារ របស់ក្រុមហាម៉ាស់ ឆ្លងចូលទឹកដីអ៊ីស្រាអែល៕