Update៖ កូរ៉េខាងត្បូង បើកចំហជានិច្ចសម្រាប់សន្ទនា ជាមួយកូរ៉េខាងជើង!

តំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិ លោក Joonkook Hwang បាននិយាយកាលពីថ្ងៃចន្ទថា៖ ប្រទេសរបស់លោកបើកចំហជានិច្ច សម្រាប់ការសន្ទនា ជាមួយប្រទេសកូរ៉េខាងជើង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងឱកាស ដែលកូរ៉េខាងត្បូងធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែមិថុនា លោក Hwang បាននិយាយថា ថ្មីៗនេះ ។
កូរ៉េខាងជើងបានធ្វើការញុះញង់សំខាន់ៗមួយចំនួន រួមទាំងការសាកល្បងមីស៊ីល ផ្លោងរយៈចម្ងាយឆ្ងាយផងដែរ។

លោកបានមានប្រសាសន៍ថា យើងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង រួមទាំងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលយើងបានចូលរួមកាលពីសប្តាហ៍មុន។
ដោយបន្ថែមថា កូរ៉េខាងត្បូងបានត្រៀមខ្លួនរួចជាស្រេចក្នុងការកោះប្រជុំក្រុមប្រឹក្សា ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុដោយកូរ៉េខាងជើង។

ដោយរំលឹកពីកូរ៉េខាងជើង បានប្រកាសកូរ៉េខាងត្បូងថាជា “សត្រូវបរទេស” លោក Hwang បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើងកាន់តែយ៉ាប់យ៉ឺន។
ប៉ុន្តែមិនមានការផ្លាស់ប្តូរនៅក្នុងសក្ដានុពលនៃក្រុមប្រឹក្សាសន្តិសុខនោះទេ។

លោកក៏បាននិយាយផងដែរថា គោលនយោបាយនុយក្លេអ៊ែរ និងវោហាសាស្ត្ររបស់កូរ៉េខាងជើងកាន់តែមានភាពឆេវឆាវ និងគ្រោះថ្នាក់ លោក Hwang បានកត់សម្គាល់ថាកូរ៉េខាងត្បូងបានត្រៀមខ្លួនដើម្បីឆ្លើយតបក្នុងក្របខ័ណ្ឌនេះ។

បេសកជនកូរ៉េខាងត្បូង រូបនេះបានបញ្ជាក់ថា ជំហររបស់ពួកគេនៅតែមិនផ្លាស់ប្តូរ ។
ដោយបន្ថែមថា ពួកគេបើកចំហចំពោះការសន្ទនា និងការចរចា និងការទូតដោយគ្មានលក្ខខណ្ឌជាមុនណាមួយឡើយ។

ជាការឆ្លើយតបទៅនឹងប្រទេសកូរ៉េខាងជើង ដែលបានបញ្ជូនប៉េងប៉ោងដែលពោរពេញទៅដោយ “សំរាម” កូរ៉េខាងត្បូងបានប្រកាសពីផែនការផ្អាកកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2018 ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version