សម្តេចធិបតី ថ្លែងថាកំណែទម្រង់អប់រំ ត្រូវមានភាពបុរេសកម្ម!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញ«សម្ពោធបណ្តាញសាកលវិទ្យាល័យ សាយប័រ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា»នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកំណែទម្រង់អប់រំត្រូវមានភាពបុរេសកម្ម ព្រោះការកសាងធនធានមនុស្សមិនអាចធ្វើត្រឹមតែមួយថ្ងៃទេ ដូច្នេះទាមទារឱ្យវិស័យអប់រំដាក់ចេញនូវគោលការណ៍ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុរេសកម្ម បើមិនដូច្នោះទេ យើងដើរអត់ទាន់គេទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនធានមនុស្សដែលដើរទាន់សភាពការណ៍គឺអាចឱ្យកម្ពុជាចាប់យកនូវបច្ចេកវិទ្យា និងឧស្សាហកម្មសំខាន់ៗ។
ពោលគឺភាពប្រកួតប្រជែងរបស់យើងដើរទាន់ជាមួយគេគឺដោយសារការត្រៀមលក្ខណៈបណ្តុះបណ្តាលយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version