ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 37,834 នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកដែលកំពុងបន្ត របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំមុន..!។
ក្រសួងបញ្ជាក់ថា មនុស្ស 86,858 នាក់ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយលុកផងដែរ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 40នាក់ និង 224 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយ”។
មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់៕