នៅថ្ងៃចន្ទនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ដែលសង្ស័យថាជាមីស៊ីប៉ាឡេស្ទីកចំនួន២គ្រាប់។
-នេះបើតាមការអះអាង របស់ប្រធានបុគ្គលិក រួមរបស់កូរ៉េខាងត្បូង។
សារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍ថា មន្ត្រីនោះបាននិយាយថា ទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះកាំជ្រួចផ្លោង មិនស្គាល់អត្តសញ្ញាណ២គ្រាប់ ឆ្ពោះទៅទិសខាងកើត។
ការបាញ់បង្ហោះកាំជ្រួចនេះដែរ កើតមានឡើងពីរថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង អាមេរិក និងជប៉ុនបានបញ្ចប់សមយុទ្ធយោធាទាំងអស់ រយៈពេលបីថ្ងៃនៅឧបទ្វីបកូរ៉េ។
ក្រុងព្យុងយ៉ាង បានបាញ់សាកល្បងកាំជ្រួចស្រដៀងគ្នា កាលពីបួនថ្ងៃមុន ដោយហៅវាថា ជាការសាកល្បងជោគជ័យ ដែលពាក់ព័ន្ធនឹងកាំជ្រួច ដែលមានក្បាលគ្រាប់ច្រើន៕