-ប៉ូលិសកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមអ្នកតវ៉ានៅទីក្រុង ណៃរ៉ូប៊ី កាលពីថ្ងៃអង្គារ ដោយសកម្មជនមួយចំនួន ត្រូវបានចាប់ខ្លួន និង២នាក់ទៀតរងរបួស។
បាតុកម្មបានផ្ទុះឡើងជាថ្មី នៅតាមទីក្រុងមួយចំនួននៅទូទាំងប្រទេសដើម្បីទាមទារប្រធានាធិបតី លោក វីលៀម រូតូ ឱ្យលាលែងពីតំណែង។
ការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិសរយៈពេលមួយសប្តាហ៍នៅក្នុងការតវ៉ាប្រឆាំងផែនការដំឡើងពន្ធ។
មន្ត្រីសិទ្ធិមនុស្សបាននិយាយថា មនុស្សយ៉ាងតិច ៣៩នាក់បានស្លាប់ក្នុងបាតុកម្ម និងការប៉ះទង្គិចគ្នាជាមួយប៉ូលិសតាំងពីថ្ងៃទី១៨ ខែមិថុនា៕