មនុស្សរាប់សែននាក់ ដែលភៀសខ្លួន ដោយសារការវាយប្រហារភេរវកម្ម បានចាប់ផ្តើមវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ក្នុងប្រទេសនីហ្សេរីយ៉ា។
ប្រជាជនបានភៀសខ្លួន ចេញពីផ្នែកខ្លះនៃប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីការវាយប្រហារ ដោយក្រុមភេរវករ Boko Haram និងក្រុម Daesh/ISIS ក្នុងតំបន់។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងសង្គមស៊ីវិលក្នុងការធានាសន្តិសុខ និងជីវភាពរស់នៅ ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅបានចាប់ផ្តើមត្រឡប់ទៅផ្ទះរបស់ពួកគេវិញបន្ទាប់ពីរយៈពេលប្រាំបួនឆ្នាំ។
អភិបាលខេត្ត Babagana Zulum នៃរដ្ឋ Borno ភាគឦសានបាននិយាយថា ការវិលត្រឡប់មកវិញនៃជនភៀសខ្លួនគឺអាចធ្វើទៅបានដោយសារតែវឌ្ឍនភាព សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
លោកបានបន្ថែមថា មនុស្សប្រហែល 300,000 នាក់បានត្រឡប់ទៅផ្ទះរបស់ពួកគេនៅក្នុងរដ្ឋវិញ។
លោក Mohammed Kusha នាយកប្រចាំតំបន់នៃអង្គការមិនមែនរដ្ឋាភិបាល Grassroots Initiative for Strengthening Social Resilience (GISCOR) បានបញ្ជាក់ប្រាប់ Anadolu ថា ក្នុងរយៈពេលពីរខែកន្លងមកនេះ មនុស្សជាង 40,000 នាក់បានត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅក្នុងតំបន់ Rann នៃរដ្ឋ Borno ។
គួរបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ ប្រជាជនចំនួន 2.7 លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយសារការវាយប្រហាររបស់ Boko Haram ដែលកំពុងបន្តនៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងរយៈពេល 11ឆ្នាំ ។
ដែលភាគច្រើននៃពួកគេបានស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង ប្រទេស Chad, Cameroon និង Niger ៕