ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស៣០នាក់កំពុងបាត់ខ្លួន ដោយសារទឹកជំនន់វាយប្រហារភាគនិរតី នៃប្រទេសចិន…!។
ទូរទស្សន៍រដ្ឋ CGTN បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ Ya’an នៃស្រុក Hanyuan ខេត្ត Sichuan ក៏បានបំផ្លាញផ្ទះជាង 40ខ្នងផងដែរ។
ក្រុមជួយសង្គ្រោះ បានទៅដល់តំបន់នោះ ហើយបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន។
កាលពីព្រឹកថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់ ។
បន្ទាប់ពីផ្នែកខ្លះនៃស្ពានផ្លូវហាយវេក្នុងខេត្ត Shaanxi ភាគពាយ័ព្យបានដួលរលំ។
ស្ពានដែលមានទីតាំង នៅទីក្រុង Shangluo នៃស្រុក Zhashui បានដួលរលំនៅម៉ោងប្រហែល 8.40 យប់។
ម៉ោងក្នុងស្រុក (1240GMT) នៅថ្ងៃសុក្រ ដោយសារភ្លៀងធ្លាក់ភ្លាមៗ និងទឹកជំនន់ភ្លាមៗ៕