(ភ្នំពេញ)៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ បានបង្ក្រាបនិង ជនសង្ស័យ ចំនួន២នាក់ និងថ្នាំញៀនជាង២០០គីឡូ លោតឆ័ត្រឆ្លងដែនចូលមកកម្ពុជា ប្រុងនាំចេញទៅក្រៅប្រទេស ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ ឃឹង សារ៉ាត់ នាយកមន្ទីរ ស្រាវជ្រាវបង្ក្រាបបាន២ទីតាំងផ្សេងគ្នា នាពេលកន្លងមក។
ជាក់ស្តែងនៅរសៀលថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ រួមនឹងថ្នាំញៀនជាង២០០គីឡូក្រាម ។
សន្និសីទនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដោយមានការចូលរួមនិងសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោកនាយករងមន្ទីរ និងមន្ត្រីជំនាញមកពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ឯក បានដឹងទៀតថា ជនសង្ស័យ២នាក់នេះ ជនជាតិចិន ហើយថ្នាំញៀនសមត្ថកិច្ចយើងដកហូតបានចំនួនជាង២០០គីឡូ ជាប្រភេទ កេតតាម៊ីន ហើយជនសង្ស័យទាំង២នាក់នេះ កម្លាំងបានប្រើនិតិវិធី តាមប្រមាញ់ឃាត់ចំនួន២ទីតាំងផ្សេងគ្នា មួយនៅម្តុំស្ពានកោះនរា និងទី២ នៅម្តុំស្តុបបូកគោ ។
លោកឧត្តមសេនីយ៍ឯក ក៏បានបន្ថែមពីនោះ បញ្ហាគ្រឿងញៀននេះដែរ ក៏ជាការងារអាទិភាពចម្បងទី០៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគួរយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ៕