គណៈរដ្ឋមន្ត្រីសន្តិសុខ របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានអនុញ្ញាតឱ្យរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu សម្រេចចិត្តលើ “របៀបនិងពេលវេលា”នៃការវាយប្រហារសងសឹក..!។
ចំពោះការវាយប្រហារ របស់ក្រុមប្រដាប់អាវុធលីបង់ Hezbollah ដែលបានបាញ់គ្រាប់រ៉ុក្កែត មកលើតំបន់ Golan Heights ដោយបានសម្លាប់មនុស្សចំនួន១២នាក់។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើទីក្រុង Majdal Shams នៃតំបន់ Golan Heights កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ។
គឺជាស្នាដៃ របស់ក្រុម Hezbollah ដែលជាការវាយប្រហារ សម្លាប់មនុស្សច្រើនបំផុតលើដែនដីគ្រប់គ្រងដោយអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមហ្កាហ្សា ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ។
ចំពោះមុខការព្រួយបារម្ភ រឹតតែខ្លាំងពីហានិភ័យ នៃការរាលដាលជម្លោះផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំ ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
ក៏ប៉ុន្តែ ក្រុម Hezbollah បានច្រានចោលចំពោះការចោទប្រកាន់នេះ ។
ខណៈអ៊ីស្រាអែល បានសន្យាសងសឹកប្រឆាំង នឹងក្រុមចលនាប្រដាប់អាវុធ មានមូលដ្ឋានក្នុងប្រទេសលីបង់ មួយនេះ ។
ជាមួយការបើកការវាយប្រហារ តាមផ្លូវអាកាស លើគោលដៅមួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញ៕