(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
បានចេញដីកាសម្រេចឃុំខ្លួនលោកផ្កាយ៣ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ក្រោយអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ..!។
-នេះបើតាមការបញ្ជាក់ពីលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោក អ៊ី រិន ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។
-ជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅឃុំនៅពន្ធនាគារម១រួចរាល់ហើយដែរ៕