កងទ័ពអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា លោក Mohammad Deif មេបញ្ជាការកងពលប្រដាប់អាវុធ របស់ក្រុមហាម៉ាស់។
ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស កាលពីចុងខែមុនប្រាកដមែន..!។
កងទ័ពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះយើងអាចបញ្ជាក់បានថា Mohammed Deif ត្រូវបានលុបចោល ។
កងទ័ពបានអះអាងថា ខ្លួនទទួលបានព័ត៌មានចារកម្ម ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ។
ដែលបញ្ជាក់ពីការស្លាប់ របស់មេបញ្ជាការក្រុមហាម៉ាស់ នេះបើយោងតាមកាសែត The Times of Israel ។
ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីការសម្លាប់ Deif ដោយក្រុមហាម៉ាសនៅឡើយទេ។
ក្រុមប៉ាឡេស្ទីន ពីមុនបានបដិសេធថា Deif ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី13 ខែកក្កដានៅ Khan Younis នៅភាគខាងត្បូង Gaza Strip ៕