ការបោះពុម្ពចុងក្រោយបំផុតរបស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញពីតម្រូវការសកល សម្រាប់លោហៈដ៏មានតម្លៃ បានកើនឡើង 4% ពីមួយឆ្នាំទៅមួយឆ្នាំដល់ 1,258 តោននៅក្នុងត្រីមាសទីពីរ ដែលជាចំនួនខ្ពស់បំផុត មិនធ្លាប់មានក្នុងត្រីមាសទី នៅក្នុងកំណត់ត្រា។
-នេះបើយោងតាម កាសែទ Vietnam News។
ក្រុមប្រឹក្សា បាននិយាយថា តម្រូវការកើនឡើងសរុបត្រូវបានគាំទ្រ ដោយប្រតិបត្តិការទិញទំនិញនៅហាង (OTC) ដែលបានកើនឡើងគួរឱ្យកត់សម្គាល់ 53% ពីមួយឆ្នាំទៅមួយឆ្នាំនៅ 329 តោន។
កាសែត Vietnam News របស់វៀតណាម បានរាយការណ៍ថា ការកើនឡើងតម្រូវការមាស ដែលជួញដូររំលងបញ្ជ (រវាងអ្នកលក់ និងអ្នកទិញ ។
ដោយមិនឆ្លងកាត់ភាគីកណ្តាល ដូចជាក្រុមហ៊ុនឈ្មួញជើងសារ) ការបន្តទិញមាសពីសំណាក់ធនាគារកណ្តាលរបស់ប្រទេសនានា និងការធ្លាក់ចុះលក់ចេញមូលបត្រផ្អែកលើមាស (ETF) បានជំរុញឱ្យតម្លៃមាសកើនឡើងកើនឡើងខ្ពស់ក្នុងត្រីមាសទី២។
តម្លៃមាសជាមធ្យមគឺ ២ ៣៣៨ដុល្លារអាមេរិកក្នុងមួយអោន (ប្រហែល ៨,៣ជី) កើនឡើង ១៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនដល់កម្រិតខ្ពស់បំផុត ២ ៤២៧ដុល្លារ ក្នុងមួយអោនក្នុងត្រីមាសទី២។
ធនាគារកណ្តាល និងស្ថាប័នផ្លូវការក៏បានបង្កើនការកាន់កាប់មាសពិភពលោកចំនួន183 តោន ដែលជាអត្រាយឺតជាងត្រីមាសមុន ប៉ុន្តែនៅតែឆ្លុះបញ្ចាំងពីការកើនឡើង 6% ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Shaokai Fan ប្រធានទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក (មិនរួមបញ្ចូលប្រទេសចិន) និងប្រធានពិភពលោកផ្នែកធនាគារកណ្តាលនៃក្រុមប្រឹក្សាមាសពិភពលោក (WGC) បានមានប្រសាសន៍ថា៖ ការវិនិយោគមាសសកល នៅតែមានភាពធន់ ដែលខ្ពស់ជាងតិចតួចធៀបនឹងឆ្នាំមុន ដែលមានចំនួន ២៥៤តោន។
លោកឱ្យដឹងទៀតថា តម្រូវការមាសក្នុងចំណោមប្រទេសអាស៊ាន ដែលត្រូវបានត្រួតពិនិត្យទៅលើប្រទេសនីមួយៗ ក្នុងរបាយការណ៍នៅតែមានភាពវិជ្ជមាន។
តម្រូវការមាសក្នុងប្រទេសទាំងអស់ បានមើលឃើញមានការកើនឡើងធៀបនឹងឆ្នាំមុន ដែលជំរុញមួយផ្នែកដោយការធ្លាក់ថ្លៃរូបិយប័ណ្ណ៕