ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី (Vladimir Zelensky) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Le Monde ថា៖ បញ្ហាទឹកដីរបស់ប្រទេសអ៊ុយក្រែន គួរតែត្រូវបានសម្រេចចិត្តដោយប្រជាជនរបស់ខ្លួន…!។
លោកបាននិយាយ នៅពេលសួរអំពីលទ្ធភាពនៃការប្រគល់ទឹកដីថា៖ អ្នកត្រូវតែយល់ថា រាល់សំណួរអំពីបូរណភាពទឹកដីរបស់អ៊ុយក្រែន មិនអាចដោះស្រាយបានដោយប្រធានាធិបតីតែម្នាក់ ឬដោយមនុស្សម្នាក់ ឬដោយប្រធានាធិបតីទាំងអស់ ក្នុងពិភពលោក ។
ដោយគ្មានប្រជាជនអ៊ុយក្រែនចូលរួមនោះទេ។
វាមិនគ្រាន់តែសម្រេចពុំបាននោះទេ វាថែមទាំងប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនទៀតផង។
មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ។
បន្ទាប់ពីពិភាក្សាជាមួយសមភាគីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko)ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការចរចាសន្តិភាពជាមួយអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងថ្មីជាមួយទីក្រុងគីវ គួរតែផ្អែកលើសេចក្តីព្រាងកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ (ដែលរួមបញ្ចូលលក្ខខណ្ឌនៃអព្យាក្រឹតភាព និងការធានាសន្តិសុខ)៕