ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែសីហា) បាននិយាយថា៖ ការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ប៉ាឡេស្ទីន លោក Ismail Haniyeh ។
គឺមិនមានផលល្អនោះឡើយ សម្រាប់ការចរចា បទឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា..!។
លោក បៃដិន បន្តថា ការសម្លាប់នេះ មានតែកើតហានិភ័យកាន់តែខ្លាំងឡើង នៃភាពតានតឹង នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាដ៏ទូលំទូលាយ។
បន្ទាប់ពីការធ្វើឃាតលោក Haniyeh ក្នុងប្រទេសអ៊ីរ៉ង់ បាននាំឲ្យមានការគំរាមកំហែងសងសឹកប្រឆាំងនឹងអ៊ីស្រាអែល។
ក្រុមហាម៉ាស់ និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់របស់ លោក Haniyeh ដែលបានចូលរួមក្នុងកិច្ចចរចាដោយប្រយោល ។
ដែលមានការសម្របសម្រួលជាអន្តរជាតិ ស្តីពីការឈានដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលដែលត្រូវបានសួរថា តើការធ្វើឃាតលើលោក Haniyeh បានបំផ្លាញឱកាសសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដែរឬទេ ។
លោក Biden បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ វាមិនមានផលល្អនោះទេ។
ជាមួយគ្នានេះ លោក Biden ក៏បាននិយាយដែរថា លោកបានពិភាក្សាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលព្រឹកថ្ងៃព្រហស្បតិ៍នោះ៕