(កណ្ដាល)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ»នៅព្រឹកទី០៥.០៨.២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ បញ្ជាក់ឱ្យឃើញ ច្បាស់ថា កម្ពុជាមានសុខសន្តិភាព និងសេរីភាពពេញលេញនៅក្នុងការសម្រេចជោគវាសនាខ្លួនឯង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះតែ ក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធារាសាស្រ្ដ និងផលប្រយោជន៍ជាច្រើនលើសលប់ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយព្រែកជីកនេះ។
សម្ដេចធិបតី ៖ ការកសាងព្រែកជីកហ្វូណនតេជោ គឺមិនខុសពីចក្ខុវិស័យរបស់កម្ពុជា កាលពី ២ពាន់ឆ្នាំមុននោះទេ ដែលកាលនោះ កម្ពុជា គឺអាណាចក្រហ្វូណន មានភាពរុងរឿងរីកចម្រើន។
-ពិធីនេះធ្វើឡើង នៅចំណុចព្រែកតាកែវ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពលរដ្ឋយ៉ាងច្រើនកុះករ៕