-ប្រជាជនម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ
បានមកប្រមូលផ្តុំគ្នា នៅព្រំដែនភាគខាងជើងជាមួយអាមេរិក ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលកំពុងមានភាពចម្រូងចម្រាស របស់ប្រទេស។
ប្រជាជនម៉ិកស៊ិក នៅក្នុងទីក្រុង Ciudad Juarez បានប្រមូលផ្តុំគ្នានៅស្ពានព្រំដែន រវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ។
ដោយថ្កោលទោសការក្លែងបន្លំការបោះឆ្នោត ដែលបានចោទប្រកាន់ សម្រាប់ការបោះឆ្នោតប្រធានាធិបតី កាលពីសប្តាហ៍មុន។
ដែលបានផ្តល់ជ័យជម្នះ ដល់ប្រធានាធិបតី ដែលកំពុងកាន់អំណាច របស់ប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro។
ក្រុមបាតុករម៉ិកស៊ិក បានកាន់បដាដែលមានអំណានថា ចាកចេញទៅលោក Maduro» ។
ដោយស្រែកថា សេរីភាពវ៉េណេស៊ុយអេឡា នឹងទាមទារ ឱ្យប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បញ្ឈប់ការគាំទ្រលោក Maduro។
ក្នុងអំឡុងពេលនៃការតវ៉ា ក្រុមបាតុករបានបិទផ្លូវយានយន្ត ទៅកាន់ច្រកចូលព្រំដែនរយៈពេលមួយម៉ោង ខណៈនគរបាលម៉ិកស៊ិក និងឆ្មាំជាតិ ការពារនៅតំបន់នោះ។
ការតវ៉ា បានផ្ទុះឡើងនៅទូទាំងប្រទេសវ៉េណេស៊ុយអេឡា ចាប់ តាំងពីថ្ងៃចន្ទ ទី២៩ ខែកក្កដា បន្ទាប់ពីអាជ្ញាធរបោះឆ្នោតបានប្រកាសថា លោក Maduro បានទទួលជ័យជម្នះ ក្នុងតំណែងអាណត្តិទី៣ ដោយទទួលបានសំឡេង៥១% នៃសន្លឹកឆ្នោត។
ប៉ុន្តែគណបក្សប្រឆាំង របស់ប្រទេសនេះ និយាយថា ចំនួនសន្លឹកឆ្នោតប្រហែល៩០% បង្ហាញថា បេក្ខជនរបស់ខ្លួនគឺលោក Edmundo Gonzalez ទទួលបានការគាំទ្រច្រើន ជាងពីរដងនៃការគាំទ្រប្រធានាធិបតីដែលកំពុងកាន់អំណាចនាពេលនេះ៕