ប្រមុខយោធាបង់ក្លាដែស ឧត្តមសេនីយ៍ Waker-uz-Zaman កាលពីថ្ងៃចន្ទ បានប្រកាសអំពីរដ្ឋាភិបាលអន្តរកាល។
បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានភៀសខ្លួនចេញពីប្រទេស ដោយសារតែការតវ៉ាដ៏ហិង្សា កើតមានទូទាំងប្រទេស…!។
មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ និងរងរបួសក្នុងអំឡុង ពេលការតវ៉ាចាប់តាំងពីខែកក្កដា ។
ដែលដំបូងបានអំពាវនាវឱ្យលុបចោលកូតា ក្នុងការងាររដ្ឋាភិបាល ហើយក្រោយមកការលាលែងពីតំណែង របស់លោកេ Hasina ដែលបានកាន់អំណាចតាំងពីឆ្នាំ 2009 ។
នៅក្នុងសុន្ទរកថា ទៅកាន់ប្រទេសជាតិ បន្ទាប់ពីបានជួបមេដឹកនាំគណបក្សនយោបាយ លោក Zaman បានអំពាវនាវឱ្យមានសន្តិភាព ហើយបាននិយាយថានឹងមិនមាន តម្រូវការ នៃច្បាប់អាជ្ញាសឹក ប្រសិនបើភាពប្រក្រតីវិលត្រឡប់មកប្រទេសអាស៊ីខាងត្បូងវិញ។
លោកក៏បានសន្យាថានឹងស៊ើបអង្កេតការស្លាប់របស់បាតុករផងដែរ។
យ៉ាងណាមិញ លោកស្រី Hasina ត្រូវបានគេនិយាយថា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ជិតខាង ហើយមិនទាន់ ចេញសេចក្តីថ្លែងការណ៍ណាមួយនៅឡើយ។
មុននេះ និស្សិតបានរុញច្រានមកវិញនូវលទ្ធភាពនៃការកាន់កាប់យោធា។ Asif Mahmud អ្នកសម្របសម្រួលសំខាន់ នៃបាតុកម្ម ដែលកំពុងបន្ត បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា និស្សិត នឹងមិនទទួលយកការកាន់កាប់យោធាទេ៕