លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoygu កាលពីថ្ងៃចន្ទ(ទី៥) បានទៅដល់រដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ…!។
-នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋTASS ។
សារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា លោក Shoygu ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងម៉ូស្គូ នឹងជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ Ali Akbar Ahmadian ។
ដោយសម្តែងថា Shoygu ក៏នឹងជួបជាមួយអគ្គសេនាធិការអ៊ីរ៉ង់ លោក Mohammad Bagheri សេចក្តីថ្លែងការណ៍បាននិយាយថា គាត់នឹងត្រូវបានទទួលដោយប្រធានាធិបតីអ៊ីរ៉ង់ដែលទើបជាប់ឆ្នោតថ្មី Masoud Pezeshkian ។
សេចក្តីថ្លែងការណ៍ បាននិយាយបន្ថែមទៀតថា កិច្ចពិភាក្សានៅទីក្រុងតេអេរ៉ង់ នឹងគ្របដណ្តប់លើបញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
សេចក្តីថ្លែងការណ៍ ក៏បាននិយាយផងដែរថា ទិដ្ឋភាពផ្សេងៗនៃសន្តិសុខសកលនិងក្នុងតំបន់នឹងត្រូវបានដោះស្រាយ។
គួរជម្រាបថា អ៊ីរ៉ង់ និងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តក្នុងតំបន់ជិតស្និទ្ធ ដែលបានពង្រឹងទំនាក់ទំនងទ្វេភាគី របស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានភាពតានតឹងកើនឡើង ជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល៕