Update៖ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក ថ្លែងថា ការបញ្ជូនយន្តហោះ F-16 ទៅកាន់អ៊ុយក្រែន ជារឿងចាំបាច់បំផុត!

ប្រទេសដាណឺម៉ាក ចាត់ទុកការបញ្ជូនយន្តហោះចម្បាំង F-16 ដំបូងរបស់ខ្លួន ទៅឱ្យអ៊ុយក្រែនជា “ព្រឹត្តិការណ៍ដ៏សំខាន់មួយ”។
ព្រោះថា វានឹងផ្តល់ការជំរុញដល់យោធាអ៊ុយក្រែន ក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ។
-នេះបើយោងតាមការចុះផ្សាយរបស់សាជីវកម្មផ្សព្វផ្សាយដាណឺម៉ាក(DR)កាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីការពារជាតិ Troels Lund Poulsen បាននិយាយថា ការរួមចំណែករបស់ដាណឺម៉ាក នឹងជួយប្រជាជនអ៊ុយក្រែន នៅក្នុងសង្រ្គាមដែលបន្តមិនឈប់ឈរ និងទាមទារជីវិតជារៀងរាល់ថ្ងៃ។

លោកបន្តថា នេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីបង្កើនសមត្ថភាពយន្តហោះចម្បាំង របស់អ៊ុយក្រែន និងបង្កើតមូលដ្ឋានរយៈពេលវែងសម្រាប់ការបង្កើតកងកម្លាំងទ័ពអាកាសអ៊ុយក្រែនទំនើប ។

លោកក៏បានកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធដាណឺម៉ាកសម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងបុគ្គលិកអ៊ុយក្រែនឱ្យដំណើរការយន្តហោះ F-16 ។

លោកបានបន្ថែមថា វាផ្តល់ឱ្យអ៊ុយក្រែននូវឱកាសដ៏ល្អបំផុត ដើម្បីធ្វើប្រតិបត្តិការយន្តហោះ F-16 ជាមួយនឹងហានិភ័យទាំងអស់ ដែលវាកើតឡើងនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ។

គួរជម្រាបថា ប្រទេសដាណឺម៉ាកបានសន្យាបរិច្ចាគយន្តហោះ F-16 សរុបចំនួន 19 គ្រឿងដល់អ៊ុយក្រែន។
អ្នកបើកយន្តហោះអ៊ុយក្រែន កំពុងត្រូវបានបណ្តុះបណ្តាល នៅស្ថានីយ៍អាកាស Skrydstrup ។

ការប្រគល់យន្តហោះចម្បាំង F-16 ដល់យោធាអ៊ុយក្រែន ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីនៅប្រទេសដាណឺម៉ាកបាននិយាយកាលពីដើមឆ្នាំនេះថា ពួកគេសង្ឃឹមថានឹងផ្ទេរយន្តហោះមួយចំនួនក្នុងចំណោមយន្តហោះទាំង19 គ្រឿងដែលប្រទេសនេះបានយល់ព្រមបរិច្ចាគទៅឱ្យអ៊ុយក្រែននៅត្រីមាសទីពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version