(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញ «សម្ពោធសាកលវិទ្យាល័យ De Montfort »នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការវិនិយោគចំពោះសាកលវិទ្យាល័យ De Montfort ។
គឺជាការផ្តល់ផលប្រយោជន៍មួយដែលល្អទៅវិញទៅមក និងមានលក្ខណៈយូរអង្វែងរវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ ( De Montfort ) សហការឱ្យបានល្អនិងមានភាពជិតស្និទ្ធជាមួយបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេសដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំជាមួយនឹងទីផ្សារការងារ។
ទន្ទឹមនឹងនេះ សម្តេច ក៏បានលើកទឹកចិត្តទៅដល់សាកលវិទ្យាល័យឲសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗទាក់ទងនឹងការបណ្តុះបណ្តាលឲសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាជាមួយនឹងគំនិតថ្មី និងវានុវត្តន៍ដែលនិស្សិតរបស់យើងនឹងទទួលបានពីឧត្តមភាពដែលល្អចេញការសិក្សារបស់សកលវិទ្យាល័យ De Montfort។
សម្តេចធិបតី ក៏បានគូសរំលេចថា នៅថ្ងៃអនាគតសម្តេចចង់ឃើញសកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ ជាហិប និងជាដែកឆក់ ជាមួយនិងការវិនិយោគមកពីចក្រភពអង់គ្លេសដែលជួយផ្សារភ្ជាប់ទំនាក់ទំនងចំពោះធនធានមនុស្ស និងអនាគតអ្នកដឹកនាំដែលសាកលវិទ្យាល័យបានផ្តលជូនខិតខំបណ្តុះបណ្តាលជាមួយនឹងតួអង្គទីផ្សារវិនិយោគិន និងឧស្សាហកម្មនាពេលអនាគតរបស់ចក្រភពអង់គ្លេស៕