(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩.០៨.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានមួយ..!។
ដោយច្រានចោល ចំពោះការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា «បើដឹងថា គ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន.ខ្ញុំនឹងឱ្យគាត់ទៅហើយ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការនាំខ្លួនឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន រឿង«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលជាសំណុំរឿងផ្សេងប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោ ដូចការផ្សព្វផ្សាយនោះឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មកពីគណបក្សភ្លើងទៀន ពីបទ“ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម” ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ ៕