(ភ្នំពេញ)៖ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បុរសម្នាក់ បានចូលខ្លួនមកសុំទោសចំពោះមុខអាជ្ញាធរខណ្ឌដូនពេញ ។
បន្ទាប់ពីរូបគាត់ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសប៊ុក ។
ដែលមានខ្លឹមសារថា នៅម្តុំផ្សារកណ្តាល មានទឹកលិចជាខ្លាំង បណ្តាលឲ្យបាត់ម៉ូតូ និងមនុស្សចំនួន១២នាក់ ទៅតាមលូ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៤ ។
ក្រោយពីបានឃើញការផ្សព្វផ្សាយព័ត៌មានរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ដូនពេញ ។
បានធ្វើការកោះហៅបុរសខាងលើ ដែលមានឈ្មោះ ពឹម ចាន់ ជាម្ចាស់ហ្វេសប៊ុកឈ្មោះ ចាន់ វឌ្ឍនាការ មកធ្វើការបំភ្លឺ…!។
បន្ទាប់ពីសមត្ថកិច្ចជំនាញសួរនាំរួច បុរសខាងលើ បានប្រាប់សមត្ថកិច្ចថា ការឡាយវីដេអូរបស់គាត់ ។
ដែលមានខ្លឹមសារថា នៅម្តុំផ្សារកណ្តាល មានទឹកលិច ជាខ្លាំងបណ្តាលបាត់ម៉ូតូ និងមនុស្សចំនួន១២នាក់ ទៅតាមលូ ។
គឺគាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ ហើយគាត់យល់ព្រមទទួលស្គាល់ នូវកំហុសឆ្លងរបស់គាត់ ហើយសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដែលធ្វើប៉ះពាល់ដល់សង្គម៕