ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍(ទី១០)ថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនរហូតពេលនេះ!។
បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន ស្លាប់សរុបចំនួន៣៩.៧៩០នាក់និងរបួសសរុប ប្រហែល ៩១.៧០២នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស៤០នាក់ និងរបួស១៤០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រសួងបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេ។
អ៊ីស្រាអែល បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់! ។
ដែលត្រូវប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់៕