«ដើមរាំង»ចេញសេចក្ដីថ្លែងការណ៍ ដោយអំពាវនាវឱ្យ ពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ កុំជឿតាមការញុះញង់!

(ភ្នំពេញ)៖ អង្គភាពនៃគេហទំព័រ«ដើមរាំង»បានសេចក្ដីថ្លែងការណ៍.ដោយស្នើសុំឱ្យប្រជាពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ និងបន្តប្រកបកិច្ចការងារ ដើម្បីរកប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ និងសង្គមជាតិ ហើយសូមបងប្អូន កុំជឿតាមការញុះញង់ ពីសំណាក់ជនជ្រុលនិយមមួយចំនួន…។

-នៅក្នុងសេចក្ដីថ្លែងការណ៍ របស់«ដើមរាំង»ចុះកាលបរិច្ឆេទ នៅថ្ងៃទី១១.០៨.២០២៤។
បានលើកឡើងយ៉ាងដូច្នេះថា«ក្នុងរយៈពេលថ្មីៗនេះ អង្គភាពនៃគេហទំព័រ«ដើមរាំង»សង្កេតឃើញថា៖ មានជនជ្រុលនិយមមួយចំនួននៅក្រៅប្រទេស បានយកគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណ”កម្ពុជា ឡាវ វៀតណាម”ហៅកាត់CLV-dta មកធ្វើជាខែល ក្នុងការញុះញង់ បំផុសឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ផ្ទុះការតវ៉ាងើបឡើង បះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការ បោះឆ្នោតស្របច្បាប់!។

បន្ថែមពីនេះ«ដើមរាំង»ក៏សង្កេតឃើញថា ក្រុមជ្រុលនិយមទាំងនោះ បានធ្វើការអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធនៅកម្ពុជា ឱ្យងើបឡើងបះបោរប្រឆាំង នឹងផ្ដួលរំលំ រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

ក្នុងន័យនេះ អង្គភាពនៃគេហទំព័រ«ដើមរាំង»ចាត់ទុកថា អំពើខាងលើ ជាសកម្មភាពញុះញង់បង្កភាពវឹកវរដល់សង្គមជាតិ នឹងជាចេតនា ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែម្ដង។

ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺកើតចេញពីការបោះឆ្នោត ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ពុំមែនកើតចេញពីការដណ្ដើមអំណាច ផ្ទេរអំណាចដោយខុសច្បាប់ បែបអនាធិបតេយ្យ ឬ ធ្វើរដ្ឋប្រហារ នោះឡើយ។

ផ្ទុយទៅ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ប្រសូត្រចេញពីឆន្ទៈ របស់ប្រជាពលរដ្ឋ ខណៈពលរដ្ឋជឿទុកចិត្ត ទើបបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេស។

ក្នុងរឿងនេះ«ដើមរាំង»សូមអំពាវនាវចំនួន២ចំណុចដូចខាងក្រោម៖
១៖ សូមឱ្យប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស រក្សាភាពស្ងៀមស្ងាត់ ដោយបន្តប្រកបកិច្ចការងារ ដើម្បីរកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ និងសង្គមជាតិ ហើយសូមបងប្អូនកុំជឿតាមការញុះញង់អោយសោះ…! ។

២៖ សូមស្នើដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់នៅកម្ពុជា មេត្តា គោរពតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នឹងសុំឱ្យស្រាវជ្រាវ ចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកញុះញង់ តាមដែលអាចធ្វើទៅបាន ដើម្បីការពារសន្តិសុខ សង្គមជាតិ ប្រទេសជាតិ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជាជន»។

-ទាក់ទិនបញ្ហានេះ នៅថ្ងៃទី១១.០៨.២០២៤ គេឃើញប្រជាពលរដ្ឋ.ពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង។
បាននាំគ្នាផ្ទុះការតវ៉ា និងទាមទារឱ្យ រាជរដ្ឋាភិបាលកម្ពុជា ដោយខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណ”កម្ពុជា ឡាវ វៀតណាម”ហៅកាត់CLV-dta។

ក្នុងនោះ អ្នកខ្លះក៏បានស្រែកស្ដីថា ឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមបណ្ដាញសង្គមទៀតផង!។
ហើយខ្លះទៀត បញ្ចេញទស្សនៈ ញុះញង់ ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់។

-ជាការឆ្លើយតប នៅថ្ងៃទី១១.០៨.២០២៤ តាមបណ្ដាអង្គភាពនានាជាពិសេស ស្ថាប័នកងកម្លាំងប្រដាប់អាវុធទាំង៣ បានចេញមុខប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដោយឥតងាករេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version