(ភ្នំពេញ)៖ ក្នុងសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។
ដែលផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ ។
សម្ដេចតេជោ បានអំពាវនាវដល់ អំពាវនាវដល់បងប្អូននៅក្នុង«ក្រុមរួបរួមដើម្បីជាតិ» ឱ្យឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល ពីព្រោះអាចនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។
សម្ដេចតេជោ បញ្ជាក់ថា ពាក្យដែលថាផ្ដួលរំលំក្រៅប្រព័ន្ធដំណើរការប្រជាធិបតេយ្យ គឺស្នើនឹងការធ្វើរដ្ឋប្រហារមួយ ដូច្នេះរាជរដ្ឋាភិបាលមិនអាចយោគយល់លើទង្វើខុសច្បាប់នេះបានជាដាច់ខាត។
សម្ដេចតេជោ មានប្រសាសន៍ថា ផែនការធ្វើបាតុកម្មរបស់ពួកក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនោះ ដែលប្រុងនឹងផ្ដួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបែកាណុង ។
ដើម្បីផ្ដួលរាជរដ្ឋាភិបាល សូមបញ្ឈប់ទៅ ហើយគ្រោងការទាំងឡាយដែលក្រុមធ្វើបាតុកម្ម និងផ្ដួលរំលំរាជរដ្ឋាភិបាលនេះ គឺរាជរដ្ឋាភិបាលបានកំណត់មុខសញ្ញាអស់ហើយ បើសិនជានៅតែបន្តធ្វើនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានជាមិនខាន។
សម្ដេចតេជោ បានផ្ដល់ដល់បងប្អូននៅក្នុង«ក្រុមរួបរួមដើម្បីជាតិ»ឱ្យចង់ចាំថា ពួកអ្នកចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ។
ប៉ុន្ដែរាជរដ្ឋាភិបាល ក៏មានកាតព្វកិច្ច ដើម្បីការពារនូវរាជរដ្ឋាភិបាលស្របច្បាប់៕