Update៖ ដឹងមូលហេតុ ករណីសិស្សធាក់តុ.គ្រូ មកពីខឹងគ្រូដាក់កិច្ចការផ្ទះឱ្យធ្វើតែមិនធ្វើ និងបានពិន្ទុតិច!

(កំពង់ឆ្នាំង)៖ តាមរបាយការណ៍របស់នាយក(សាលាបឋមសិក្សាភូមិថ្មី)បានបញ្ជាក់ថា សិស្សឈ្មោះ រី សុវណ្ណ អាយុ១៣ឆ្នាំ ថ្នាក់ទី៦ បានប្រព្រឹត្តកំហុសចំនួន៣លើកមកហើយ នៅក្នុងថ្នាក់ ។
ព្រោះតែខឹងលោកគ្រូ ដាក់កិច្ចការផ្ទះឲ្យធ្វើតែមិនធ្វើ និងខឹងបានពិន្ទុតិចពេលសរសេរតាមអាន…!។

តាមរបាយការណ៍ របស់លោកគ្រូនាយក លើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤ ផ្តើមចេញពីការធ្វើកិច្ចការផ្ទះ ។
ដោយគ្រូបានដាក់កិច្ចការផ្ទះឲ្យសិស្សយកទៅធ្វើនៅផ្ទះ ហើយសិស្សឈ្មោះ រី សុវណ្ណ មិនបានធ្វើនោះទេ ។
លុះដល់ពេលគ្រូឲ្យសិស្សយកកិច្ចការមកដាក់គាត់បែបជាថាគ្រូគាបសង្កត់។
ហើយវាយតុចំពោះមុខគ្រូ ហើយក្រោយមក ក៏មានការសម្របសម្រួលរវាង មាតាបិតាសិស្សជាមួយនាយក និងគ្រូទើបស្ងប់ស្ងាត់.!។

រហូតដល់ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤ គ្រូបានសរសេរតាមអានដាក់ពិន្ទុចំនួន១០ពាក្យ ដោយកំណត់១ពាក្យ ១ពិន្ទុ ហើយគាត់សរសេរបាន ៧ពិន្ទុស្រាប់ពេលគូចែកសន្លឹកកិច្ចការជូន សិស្សវិញសិស្សបែរជាមិនពេញចិត្ត នឹងពិន្ទុរបស់ខ្លួនហើយបោកសៀវភៅ លើតុ .និងដើរចេញទៅផ្ទះដោយមិនគោរពគ្រូ។

លើកទី៣ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមគឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៖១០នាទីរសៀល ពេលគ្រូអញ្ជើញម្តាយរបស់គាត់មកអប់រំណែនាំស្រាប់តែសិស្សឈ្មោះ រី សុវណ្ណ បានបោកសៀវភៅ និងកាតាបចោលលើក្តារខៀន។
លុះពេលគ្រូហៅគាត់ មកខាងមុខ គាត់បែរជារត់មកធាក់តុគ្រូ រួចសម្ដែងឥរិយាបថ បែបហិង្សាមកលើគ្រូ។
បើតាមរបាយការណ៍ ពីការិយាល័យអប់រំ យុវជន និងកីឡា សូមគោរពចូលមក លោកអភិបាលនៃគណៈអភិបាលស្រុកជលគិរី
បញ្ជាក់ពីករណីសិស្សថ្នាក់ទី៦ មួយរូប បានប្រើប្រាស់ឥរិយាបថ មិនសមរម្យ បែបហឹង្សាមកលើគ្រូ បង្រៀន ។

ដោយលើកឡើងថា សកម្មភាពជាក់ស្តែងដែលបានកើតឡើងក្នុងបន្ទប់រៀនថ្នាក់ទី៦ (ក)។
សូមគោរពជម្រាប ជូនលោក អភិបាលនៃគណៈអភិបាលស្រុកជលគិរីមេត្តាជ្រាបថា សិស្សឈ្មោះ រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី ៦(ក)នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ឪពុកឈ្មោញ ប៊ុត រឺ ម្តាយឈ្មោះ ម៉ក់ ទុំ ដែលមានទីលំនៅភូមិ ភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សិស្ស រី សុវណ្ណ បានប្រើអាកប្បកិរិយាបែបហិង្សា មកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ នឹងសម្តែងចរិក ចង់វាយគ្រូ ។ ហេតុការណ៍នេះកើតឡើងនាពេលរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៤។
អាស្រ័យដូចជម្រាបជូន ខាងលើនេះ សូមលោកអភិបាលនៃគណៈអភិបាលស្រុកមេត្តាជ្រាប ជាព័ត៌មាន និងជួយដោះស្រាយ ដោយក្តីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version