(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន បានលើកឡើងថាៈ ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក៤នាក់ទៀត មិនមានពាក់ព័ន្ធ បទល្មើសគ្រឿងញៀនទេ!
ប៉ុន្តែពាក់ព័ន្ធ បទៈ ល្មើសកំហែងយកលុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។
តាមដំណេីររឿង នៅពាក់កណ្ដាល ខែ តុលា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានស្នេីសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ដើម្បីចុះបង្ក្រាបជនជាតិចិន សង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។
លុះចាប់ឃាត់ខ្លួនមក ជនជាតិចិនទាំងនោះ គ្មានភស្តុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ! ។
បន្ទាប់ពីឆែកឆេរគ្មានភស្តុតាង បទល្មើសគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ដើម្បីអនុញ្ញាតអោយពួកគេត្រលប់ទៅវិញ ដោយលោកប្រធានមន្ទីរ បានឯកភាពតាមការស្នេីសុំ តែមិនបានអោយ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល យកលុយជនជាតិចិននោះឡើយ។
តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានទាមទារលុយពីជនជាតិចិនទាំងនោះចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ដោយទៅយកលុយដល់ធនាគារថែមទៀតផង។
ជនជាតិចិនទាំងនោះ បន្ទាប់ពីប្រគល់លុយអោយទៅលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និងបក្ខពួករួចហើយ ពួកគេក៏ប្ដឹងមកថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដេីម្បីទាមទាររកយុត្តិធម៌។
ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និងបក្ខពួក៤នាក់ មិនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ តែពាក់ព័ន្ធបទល្មើស”កំហែងយក”៕