(ភ្នំពេញ)៖ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។
ត្រូវបានរៀបចំស្របតាម គោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ និងសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។
ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាព របស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង។
ហើយទិវានេះ ក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់ របស់មនុស្ស វ័យចាស់ បុព្វការីជន ។
ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងគោលបំណងយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សវ័យចាស់កម្ពុជា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ តាមរយៈ អនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការកែសម្រួល អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ។
ដើម្បីអនុវត្តនូវតួនាទីនិងភារកិច្ចដែល មានជាអាទិ៍ ការរៀបចំគោលនយោបាយដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ការរៀបចំ ទិវាមនុស្សចាស់នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយ ទិវាមនុស្សចាស់អន្តរជាតិ។
រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់ គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ំ ពូ មីង ដែលបានកសាងនិង បន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
ដើម្បីរៀបចំទិវាមនុស្សចាស់ កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជន កម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖ ១- ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៦ ថ្ងៃទី១ ខែតុលា
ឆ្នាំ២០២៤ ត្រូវបានកំណត់ថា មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល-។ ២- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ៕