ក្រសួងការពារជាតិ(តៃវ៉ាន់) បានឱ្យដឹងថា សមត្ថភាពប្រយុទ្ធរបស់តៃវ៉ាន់ កំពុងប្រសើរឡើង ដោយសារភាពជាដៃគូសន្តិសុខស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តដទៃទៀត។
ប៉ុន្តែមិនចង់បញ្ចេញព្រោះវាជារឿងដែលត្រូវរក្សាការសម្ងាត់…!។
-នេះបើយោងតាមសារព័ត៌មាន Reuters។
តៃវ៉ាន់ មិនមានសន្ធិសញ្ញាផ្នែកការពារជាតិផ្លូវការ ជាមួយទីក្រុងវ៉ាស៉ីនតោន ឬសម្ព័ន្ធរបស់ខ្លួនណាមួយទេ។
ទោះបីជាសហរដ្ឋអាមេរិក ផ្តល់ការគាំទ្រ ក្រោមច្បាប់ការពារខ្លួនសម្រាប់តៃវ៉ាន់ តាមរយៈការលក់អាវុធ និងការបណ្តុះបណ្តាលយោធាក៏ដោយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត រដ្ឋមន្ត្រីការពារជាតិ លោក Wellington Koo បានធ្វើការអត្ថាធិប្បាយដ៏កម្រជុំវិញទំនាក់ទំនងផ្នែកយោធានេះ ដោយបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមក សហរដ្ឋអាមេរិក និងមិត្តភក្តិដ៏ទៃទៀត បានបន្តពង្រឹងភាពជាដៃគូសន្តិសុខ ហើយពង្រីកកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅ។
លោកបន្ថែមថា បានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រយុទ្ធរបស់យោធាតៃវ៉ាន់ និងសន្តិភាព ស្ថិរភាពក្នុងតំបន់។
តាមការលើកឡើងរបស់ លោក Koo ដែលទំនងជាចង់សំដៅទៅចិន ក្រសួងការពារជាតិតៃវ៉ាន់ មិនដែលផ្សព្វផ្សាយជាសាធារណៈ ។
នូវកិច្ចសហប្រតិបត្តិការយោធាបរទេសនោះទេ ហើយក៏ដោយសារតែការគិតគូរពីស្ថានភាពអន្តរជាតិ និងការគោរពចំពោះមិត្តភ័ក្តិ ឬសម្ព័ន្ធមិត្ត។
ចិន តែងតែផ្ទុះកំហឹងចំពោះព័ត៌មាននៃជំនួយយោធា របស់ប្រទេសណាមួយជាមួយតៃវ៉ាន់ ហើយបានដាក់ទណ្ឌកម្មម្តងហើយម្តងទៀត លើក្រុមហ៊ុនអាមេរិក៕